ស្រុកកោះកុង៖ ថ្ងៃអង្គារ ១០ រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលស្រុកកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ការប្រើប្រាស់ឧបករណ៍ថាប្លុក ដែលរៀបចំដោយមន្ទីរផែនការខេត្ត នៅសាលប្រជុំសាលាស្រុកកោះកុង។
សមាសភាពចូលរួមក្រុមការងារមន្ទីរផែនការ លោកនាយករងសាលាស្រុក ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម លោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងអ្នកកាន់ថេប្លេតទាំង៤ឃុំ នៃស្រុកកោះកុង។
គោលបំណង នៃវគ្គបណ្តុះបណ្តាល
- គាំទ្របច្ចេកទេសដល់ក្រុមការងារពាក់ព័ន្ធ មន្ត្រីសម្របសម្រួលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់
- ធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ នៅតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល ដើម្បីបង្ហាញអំពីវិធីសាស្ត្រ និងនីតិវិធីក្នុងការអនុវត្តថ្មី
- ការប្រើប្រាស់ App IDPoor ថ្មី ដើម្បីទទួលបានទិន្នន័យគ្រួសារក្រីក្របច្ចុប្បន្នភាពថ្មីៗ សម្រាប់អ្នកផ្តល់ជំនួយឬសេវាផ្សេងៗ