រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម សុខ សុគុណ អគ្គនាយករង និងជាអនុប្រធានចាត់ចែងអង្គភាពសម្របសម្រួល គម្រោងក្រសួងទេសចរណ៍ ក្នុងកម្មវិធីផ្សព្វផ្សាយផែនការទីផ្សារទេសចរណ៏រខត្តកោះកុង ២០២១-២០២៥

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម សុខ សុគុណ អគ្គនាយករង និងជាអនុប្រធានចាត់ចែងអង្គភាពសម្របសម្រួល គម្រោងក្រសួងទេសចរណ៍ ក្នុងកម្មវិធីផ្សព្វផ្សាយផែនការទីផ្សារទេសចរណ៏រខត្តកោះកុង ២០២១-២០២៥

លោកអភិបាលរងខេត្ត បានលើកឡើងថា ជាបឋមក្នុងនាមតំណាង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមខ្ញុំ ផ្ទាល់ ខ្ញុំសូមសម្តែងនូវក្តីរំភើបរីករាយជាពន្លឹកដែលបានចូលរួមជាមួយឯកឧត្តម លោកជំទាវ លោក លោក ស្រី អាជីវករ ប្រត្តិបត្តិករទេសចរណ៍ និងជាសមាជិកគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍ខេត្តកោះកុង ក្នុងកម្មវិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវផែនការទីផ្សារទេសចរណ៍ខេត្តកោះកុង ឆ្នាំ២០២១-២០២៥នាថ្ងៃនេះ។ យើងដឹងហើយថាខេត្តកោះកុងជាខេត្តមួយ ដែលសម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ ជ្រោះ ជ្រលងដងអូរ ស្ទឹង ព្រែកជាច្រើន កត្តាទាំងអស់នេះ បានអំណោយផលទៅដល់ការអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍បែបធម្មជាតិ ជាពិសេសខេត្តក៏មានឆ្នេរសមុទ្រវែងជាងខេត្តតំបន់ឆ្នេរទាំងបីទៀត ហើយត្រូវបានបញ្ចូលជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើសកលលោក ដែលត្រូវបានប្រសិទ្ធិនាមថា តារារះនាទិសនិរតី ជាមួយគ្នានេះដែរខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលដាក់ជាគោលដៅខេត្តអេកូទេសចរណ៍តំបន់ឆ្នេរផងដែរ ។ រយៈពេល ២ ឆ្នាំកន្លងមកនេះ វិស័យទេសចរណ៍របស់ពិភពលោក ក៏ដូចជាទេសចរណ៍កម្ពុជា បាននឹងកំពុងទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការរីករាលដាលជម្ងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ដាច់ខាត និងម៉ត់ចត់ ដ៏មានប្រសិទ្ធិភាព និងទាន់ពេលវេលា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសសគោលនយោបាយវ៉ាក់សាំង ជូនប្រជាពលរដ្ឋ ធ្វើឱ្យប្រទេសរបស់យើងអាចបើកដំណើរការឡើងវិញគ្រប់វិស័យ ក្នុងនោះស្ថានភាព ទេសចរណ៍បានងើប ឡើងគួរឱ្យកត់សំគាល់។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ អង្គភាព សម្របសម្រួលគម្រោង និងមន្ទីរទេសចរណ៍ខេត្តកោះកុង ដែលបានរៀបចំនូវផែនការទីផ្សារទេសចរណ៍ឆ្នាំ ២០២១-២០២៥ ដ៏មានសារៈសំខាន់នេះ ដើម្បីធានាឱ្យបាននូវការអនុវត្តសកម្មភាពប្រកបដោយភាព ច្បាស់លាស់ ប្រកដប្រជា សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពទាក់ទាញ សំដៅស្ដារនិងពង្រឹងសេដ្ឋកិច្ចជាពិសេសលើកកម្ពស់ជីវភាពប្រជាមូលដ្ឋានផ្ទាល់តាមរយៈវិស័យទេសចរណ៍។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី អាជីវករ ប្រត្តិបត្តិករទេសចរណ៍ ដែលជាសមាជិកគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍ខេត្តទាំងអស់ និងចូលរួមសហការគ្នា ប្រកបស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាឱ្យការអនុវត្តផែនការទីផ្សារទេសចរណ៍ឆ្នាំ២០២១-២០២៥ ទទួលបាននូវលទ្ឋផលជោគជ័យត្រចះត្រចង់ ទៅតាមផែនការដែលបានដាក់ចេញនាថ្ងៃនេះ៕
ថ្ងៃអង្គារ ១០ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ April 26, 2022

អត្ថបទទាក់ទង