រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ ជូនកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង នាងកុក

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ ជូនកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង នាងកុក

លោកអភិបាលរងខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាល បានជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានដល់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយឡែកខេត្តកោះកុង យើងបានរៀបចំទីតាំងនៅតាមមណ្ឌលសុខភាពជាប្រចាំ ដោយឡែកយុទ្ធនាការនៅតាមភូមិទាំង ១១៩ភូមិ ជាគោលដៅប្រចាំ។ មួយវិញទៀតត្រូវរៀបចំទីតាំងនៅចំណតរថយន្តខេត្ត ដើម្បីចាក់ជូនបងប្អូនប្រជាពលរដ្ឋ អ្នករត់តាក់ស៊ី និងកម្មករ ដែលបានធ្វើដំណើរ និងតាមផែនេសាទនៅឃុំប៉ាក់ខ្លង និងផ្សារចាំយាមបន្ថែមទៀត។ នៅតាមសាលារៀន សូមកិច្ចសហការ ជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងសាលារៀន ក្នុងគោលបំណងជំរុញការចាក់វ៉ាក់សាំង ឱ្យដល់សិស្សានុសិស្សគ្រប់ៗគ្នា។ ដោយឡែកនៅតំបន់សេដ្ឋកិច្ចនាងកុក ត្រូវរៀបចំចាក់ជូនបងប្អូន ជាកម្មករ និយោជិត សម្រាប់ដូសទី៣ ចំនួន ១,៥២៤នាក់ និងដូសទី៤ ចំនួន ៨,៥៨៣នាក់ ក្រុមហ៊ុនបានត្រៀមរៀបចំទីតាំងដដែល និងចាក់ជូននាពេលខាងមុខ។
ថ្ងៃអង្គារ ១០ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ April 26, 2022

អត្ថបទទាក់ទង