ស្រុកកោះកុង ៖ ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័កស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលឃុំតាតៃក្រោម បានបើកកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយ លោក ធិន សម្បត្តិ ប្រធានក្រុមប្រឹក្សាឃុំតាតៃក្រោម ដើម្បីពនិត្យ និងសម្រេចលើកិច្ចការមួយចំនួន និងរបាយការណ៍ប្រចាំខែមេសា របស់រដ្ឋបាលឃុំ និងដាក់ទិសដៅការងារបន្តសម្រាប់ខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលឃុំតាតៃក្រោម ។សមាសភាពចូលរួមមានលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំតាតៃក្រោម ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ប៉ុស្តិ៍សុខភាពឃុំ និងមេភូមិទាំង២ សរុបចំនួន ១៣នាក់ ស្រី ០៣នាក់ នៅសាលាឃុំតាតៃក្រោម ។
ប្រភព: រដ្ឋបាលឃុំតាតៃក្រោម