រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយស សូមថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកបូទុមសាគរ ដែលបានជួយឧបត្ថម្ភម៉ាស៊ីនព្រីនចំនួន ០១ គ្រឿង ជូនរដ្ឋបាលស្រុកសម្រាប់បំរើកិច្ចការរដ្ឋបាល ជូនបងប្អូនប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានស្រុក។