រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរខេត្តកោះកុង ប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងចាក់បំពេញអាចម៌ដី ដែលគ្មានការអនុញ្ញាត ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្ត តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត អាជ្ញាធរស្រុកកោះកុង និងអ្នកពាក់ព័ន្ធ ប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងចាក់បំពេញអាចម៌ដី ដែលគ្មានការអនុញ្ញាត ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ជាលទ្ធផល ក្រុមការងារបានពិនិត្យឃើញថា:
-ទីតាំង មានទំហំ ៥០អា ជាដីស្រែចាស់ ដែលបច្ចុប្បន្ននៅជាប់នឹងផ្លូវដែលទើបនឹងស្ថាបនារួច (កំណាត់ផ្លូវតភ្ជាប់ផ្លូវជាតិលេខ ៤៨ ឆ្ពោះទៅឃុំជ្រោយប្រស់)។
-ការចាក់បំពេញអាចម៌ដីនេះ គឺគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ជាអនុសាសន៍ លោកអភិបាលរងខេត្ត និងជាប្រធានដឹកនាំក្រុមការងារ បានណែនាំដូចខាងក្រោម÷
១.អាជ្ញាធរស្រុកកោះកុង ត្រូវណែនាំឲ្យអាជ្ញាធរឃុំជ្រោយប្រស់ ធ្វើការផ្អាកសកម្មភាពចាក់បំពេញអាចម៌ដីនេះជាបណ្តោះអាសន្ន
២.សាមីកម្មសិទ្ធិ ត្រូវស្នើសុំបំពេញឯកសារកាន់កាប់ដីឲ្យបានត្រឹមត្រូវជាមួយអាជ្ញាធរ រួចស្នើសុំការអភិវឌ្ឍដី តាមរយ: យន្តការច្រកចេញចូលតែមួយ នៃស្រុកសាមី។

ទន្ទឹមនឹងនោះ ចំពោះការត្រួតពិនិត្យ និងតាមដាន លោកអភិបាលរងខេត្ត បានប្រគល់ការទទួលខុសត្រូវជូនអាជ្ញាធរស្រុក និងឃុំ អនុវត្តតាមសមត្ថកិច្ចរៀងៗខ្លួន៕

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ April 21, 2022

អត្ថបទទាក់ទង