កម្លាំងគណៈបញ្ជាការឯកភាពស្រុកមណ្ឌលសីមា ដឹកនាំដោយលោក ប៉ែន ប៊ុនឈួយ អភិបាលរង និងជាប្រធានលេខាដ្ឋានភូមិ ឃុំមានសុវត្ថិភាពស្រុក សហការ ជាមួយកម្លាំងចម្រុះ ចុះត្រួតពិនិត្យពង្រឹងច្បាប់ ចរាចរណ៍ផ្លូវគោក ទៅលើម៉ូតូ និងរថយន្តគ្មានស្លាកលេខ និងការដឹកលើសទម្ងន់ នៅចំនុចផ្ទះសំណាក់ឃុនឆាង ក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។