ស្រុកកោះកុង ៖ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក សហការជាមួយរដ្ឋបាលឃុំ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងគ្រួសារងាយរងហានិភ័យ អំណោយដែលបានចែកជូននោះ រួមមាន ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលធ្វើនៅភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។





