ស្រុកកោះកុង ៖ព្រឹកថ្ងៃចន្ទ ១០ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លោក សុខ ភិរម្យ អភិបាលស្តីទី និងជាអនុប្រធានគណៈកម្មការរៀបចំត្រពាំងរូងសង្រ្កាន្ត បានដឹកនាំគណៈកម្មការ និងអនុគណៈកម្មការរៀបចំសង្រ្កាន្តចុះពិនិត្យទីតាំង ដើម្បីកំណត់តំបន់លេងល្បែងប្រជាប្រិយ និងរៀបចំតុបតែងទីតាំងសម្រាប់ការត្រៀមរៀបចំកម្មវិធីសង្រ្កាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ គ.ស ២០២២ នៅវត្តរូងគីរីសត្ថារាម(ហៅវត្តត្រពាំងរូង) ក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង
សមាសភាពចូលរួមលោក លោកស្រីអនុប្រធានអនុគណៈកម្មការ អធិការដ្ឋាននរគបាលស្រុក តំណាងឃុំត្រពាំងរូង ស.ស.យ.ក.ស្រុកកោះកុង និងព្រះចៅអធិការវត្តរូងគីរីសត្ថារាម(ហៅវត្តត្រពាំងរូង) យុវជនស.ស.យ.ក.ស្រុកកោះកុង និងយុវជនកាកបាទក្រហម។