លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំកងកម្លាំងចម្រុះ សហការ ជាមួយអាជ្ញាធរ និងកម្លាំងប៉ុស្តិរដ្ឋបាលឃុំតាតៃក្រោម ចុះធ្វើសកម្មភាព អនុវត្តច្បាប់ចរាចរផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ការបង្ក្រាបគ្រឿងញៀន នៅចំណុចឃុំតាតៃក្រោម ស្រុកកោះកុង។