ស្រុកកោះកុង ៖ថ្ងៃសៅរ៍ ៨ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ លោក សុខ ភិរម្យ អភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មការរៀបចំត្រពាំងរូងសង្រ្កាន្ត បានដឹកនាំគណៈកម្មការ និងអនុគណៈកម្មការរៀបចំសង្រ្កាន្តចុះពិនិត្យទីតាំង ដើម្បីកំណត់តំបន់លេងល្បែងប្រជាប្រិយ សម្រាប់ការត្រៀមរៀបចំកម្មវិធីសង្រ្កាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ គ.ស ២០២២ នៅវត្តរូងគីរីសត្ថារាម(ហៅវត្តត្រពាំងរូង) ក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។
សមាសភាពចូលរួមលោក លោកស្រីអនុប្រធានអនុគណៈកម្មការ អធិការដ្ឋាននរគបាលស្រុក តំណាងឃុំត្រពាំងរូង ស.ស.យ.ក.ស្រុកកោះកុង និងព្រះចៅអធិការវត្តរូងគីរីសត្ថារាម(ហៅវត្តត្រពាំងរូង)