រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារគ្រូបង្គោលថ្នាក់ខេត្ត ដឹកនាំដោយលោក សេង ដារ៉ា នាយកទីចាត់ការធនធានមនុស្សសាលាខេត្តកោះកុង បានបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ក្រោមអធិបតីភាពលោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទីព្រឹក ក្រុមការងារគ្រូបង្គោលថ្នាក់ខេត្ត ដឹកនាំដោយលោក សេង ដារ៉ា នាយកទីចាត់ការធនធានមនុស្សសាលាខេត្តកោះកុង បានបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ក្រោមអធិបតីភាពលោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងបានអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សា លោកនាយក-លោកស្រីនាយករងរដ្ឋបាល ប្រធានការិយាល័យ និងអង្គភាពនៃរដ្ឋបាលក្រុង លោក-លោកស្រីតំណាងសង្កាត់ទាំងបី មណ្ឌលសុខភាព និងលោកគ្រូ អ្នកគ្រូតំណាងសាលាបឋមសិក្សាក្នុងក្រុង។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងនៅសាលប្រជុំក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង