អនុសាខាកាកបាទក្រហមស្រុកកោះកុងដឹកនាំដោយលោកស្រី អ៉ិន សុភី អនុប្រធានអនុសាខា និងលោក លោក អឹុង ទូច អនុប្រធានកិត្តិយស ចូលរួមជាមួយគណៈកម្មារធិការពិគ្រោះយោបល់ស្រ្តី និងកុមារស្រុកកោះកុង ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតឈ្មោះ ហែម ស្រីគូ រស់នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ដែលសម្រាលបានកូនឈ្មោះ នាត ពិសី និងនាំយកថវិកាចំនួន ៥០ ដុល្លារ។
នាឱកាសនោះលោកស្រីអនុប្រធានអនុសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ជា សូវី ប្រធានគណៈកម្មាធិការអនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តកោះកុង ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រីដែលទើបនឹងសម្រាលកូនថ្មីៗ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
ជាមួយគ្នានោះផងដែរក្រុមការងារ ក៏បានណែនាំអោយបងស្រីយកកូនទៅចាក់ថ្នាំបង្ការជម្ងឺផ្សេងៗអោយបានទៀងទាត់ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យឯកទេស ។