ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ លោក លឹម ឌី ចៅសង្កាត់ដងទង់ ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ ជំនួយការភូមិ២ បាននាំយកអំណោយអង្ករ១បាវ=២៥គីឡូ ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ស្ករស និងបច្ច័យ២០០០០០រៀល(ម្ភៃម៉ឺនរៀល)ចូលរួមរំលែកទុក្ខបុណ្យសព ក្មួយប្រុស យន់ សៃយុទ្ធ អាយុ១៨ឆ្នាំទទួលមរណភាព ដោយជំងឺរោគាពាធ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#











