ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ខែមេសា ឆ្នាំ២០២២ លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានផ្ដល់កិច្ចសម្ភាសន៍ ដល់ក្រុមការងារផលិតបទយកការណ៍ របស់មន្ទីរព័ត៌មានខេត្តកោះកុង ស្ដីពីការត្រៀមរៀបចំអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២ នៅក្នុងក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#