លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងដី នៅតំបន់កូនកុកភ្នំ៧០ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ដែលត្រូវបានប្រជាពលរដ្ឋ បាននាំគ្នាទៅកាប់ទន្រ្ទានដីរដ្ឋ មកធ្វើជាសម្បត្តិផ្ទាល់ខ្លួន។ ក្នុងនោះពិនិត្យ ឃើញថា មានការកាប់ទន្ទ្រានចូលដី ឧទ្យានជាតិបូទុមសាគរ ចំនួន ៧០ ហិកតា និងដីបម្រុងរបស់រដ្ឋ ទុកបែងចែកគោលនយោបាយបន្ត មានចំនួន ៦៨ ហិកតា។




