លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការល្បែងប្រជាប្រិយ សម្រាប់កោះកុងសង្ក្រាន្ត។
លោកអភិបាលរង បានលើកឡើងថា ក្នុងនាមជាសមាជិកគណៈកម្មការ ត្រូវ កំណត់ប្រភេទល្បែងប្រជាប្រិយ ដែលត្រូវលេងកម្សាន្ត ប្រចាំថ្ងៃ និងរៀបចំទីតាំងសម្រាប់លេងល្បែងប្រជាប្រិយ នៅតាមទីតាំង ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ អាជីវករ សិស្សានុសិស្ស និងមន្ត្រីរាជការ បានចូលរួមលេងល្បែងប្រជាប្រិយ ក្នុងអំឡុងពេលកោះកុងសង្ក្រាន្ត ឱ្យបានច្រើនកុះករ និងរៀបចំក្រុមការងារវាយតម្លៃ អោយបានសុក្រឹត្យ និងតម្លាភាពចំពោះការប្រកួតប្រជែង ល្បែងប្រជាប្រិយដណ្ដើមរង្វាន់ជ័យលាភី ដល់សាធារណជន ផ្សព្វផ្សាយអំពីកម្មវិធីនៃការប្រកួត និងការលេងល្បែងប្រជាប្រិយអោយបានទូលំទូលាយ អនុគណៈកម្មការនេះ មានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួន បំពេញភារកិច្ចផ្សេងៗទៀតដែលមានការពាក់ព័ន្ធ តាមការណែនាំរបស់ប្រធានគណៈកម្មការ៕
ថ្ងៃអង្គារ ៤ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ April 5, 2022