រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត អញ្ជើញស្វាគមន៍ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារអន្តរក្រសួង ក្រុមការងារអន្តរក្រសួង តំណាងមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានចូលរួមក្នុងការចុះពិនិត្យ សិក្សា និងវាយតម្លៃ គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន Royal Group លើផ្ទៃដីទំហំ ៨,៦៣១ហិកតា ស្ថិតក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ ក្នុងភូមិសាស្ត្រ ឃុំតានូន ស្រុកបូទុមសាគរ

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត អញ្ជើញស្វាគមន៍ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារអន្តរក្រសួង ក្រុមការងារអន្តរក្រសួង តំណាងមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានចូលរួមក្នុងការចុះពិនិត្យ សិក្សា និងវាយតម្លៃ គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន Royal Group លើផ្ទៃដីទំហំ ៨,៦៣១ហិកតា ស្ថិតក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ ក្នុងភូមិសាស្ត្រ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងគោលបំណង ដើម្បីជំរុញអោយគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន ប្រព្រឹត្តិទៅ ដោយភាពល្អប្រសើរ រដ្ឋបាលខេត្ត សូមស្នើសូមនូវចំណុច មួយចំនួនដូចខាងក្រោម៖
១-ក្រុមហ៊ុនត្រូវអនុវត្តការងារឳ្យស្របទៅនឹងច្បាប់ស្តីពីការវិនិយោគ និងនីតិវិធីស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ២-សូមរៀបចំឲ្យមានផែនការមេ ច្បាស់លាស់ និងអនុវត្តការងារឲ្យបានរួសរាន់ និងសមស្របតាមផែនការ នៃគម្រោងអភិវឌ្ឍន៍ ៣-សូមផ្តល់កិច្ចសហការឳ្យបានជិតស្និត និងល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការដោះស្រាយបញ្ហាប្រឈមនានាជាយថាហេតុ ៤-សូមចូលរួមការលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន តាមរយៈការផ្តល់ឳកាសការងារ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព៕

ថ្ងៃពុធ ១៣ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ March 30, 2022

អត្ថបទទាក់ទង