លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងប្រជាពលរដ្ឋក្រុម៣៥, ក្រុម ៣៦គ្រួសារ, និងក្រុម ៣៧គ្រួសារ ដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ហើយពួកគាត់អះអាងថាមិនទាន់ទទួលបានការដោះស្រាយគ្រប់ចំនួននៅឡើយ។ តាមរយៈកិច្ចប្រជុំនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា រដ្ឋបាលខេត្តនឹងខិតខំដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋទាំងអស់ស្របទៅតាមច្បាប់។ ជាមួយគ្នានេះ លោកក៏បានឱ្យអ្នកតំណាងក្រុមប្រជាពលរដ្ឋនីមួយៗរៀបចំបញ្ជីឈ្មោះប្រជាពលរដ្ឋដែលទទួលបានថវិកាតែមិនទាន់ទទួលបានដី និងប្រជាពលរដ្ឋដែលមិនទាន់ទទួលបានទាំងថវិកានិងដី ដើម្បីដាក់ជូនរដ្ឋបាលស្រុកស្រែអំបិល ហើយរដ្ឋបាលស្រុកស្រែអំបិលបញ្ជូនឯកសារទាំងនេះមករដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្តពិនិត្យនិងធ្វើរបាយការណ៍គោរពជូនថ្នាក់ជាតិដើម្បីពិនិត្យ ដោះស្រាយ ព្រោះករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនស្ករអំពៅ នៅស្រុកស្រែអំបិល គឺជាសមត្ថកិច្ចរបស់ថ្នាក់ជាតិ។
ថ្ងៃអង្គារ ១២ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ March 29, 2022