មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀនចំកិច្ចប្រជុំគណៈកម្មការបច្ចេកទេស និងលេីកកំពស់គុណភាពសេវា បប្រចាំខែមីនា ឆ្នាំ២០២២ ។
កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើសូចនាករ "ការលើកកម្ពស់គុណភាពសេវាសុខាភិបាលក្នុងមន្ទីរពេទ្យ" និង"ការវិភាពរបញ្ហា តាមបែប SWOT analysis" ដើម្បីស្វែករកបញ្ហានានា និងដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យកាន់តែមានវឌ្ឍនភាព។ ដែលកិច្ចប្រជុំនេះដឹកនាំដោយលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងលោកវេជ្ជ ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យ ។
លោកប្រធានបានបង្ហាញអំពីទស្សនវិស័យនៃការគ្រប់គ្រងអង្គភាពសាធារណៈ(Hospital Management) ដល់ថ្នាក់ដឹកនាំផ្នែកទាំងអស់ ធ្វេីយ៉ាងណាអោយពួកគាត់ទទួលបានធាតុចូល ជំនាញ និងបទពិសោធន៍ក្នុងការគ្រប់គ្រងផ្នែករបស់ខ្លួនអោយកាន់តែមានគុណភាព ប្រសិទ្ឋភាព និងតម្លារភាព។
ថ្ងៃពុធ ១៣ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ March 30, 2022