ឧត្តមសេនីយ៍ត្រី ស សារ៉ាត ស្នងការស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានប្រគល់រថយន្តពន្លត់អគ្គីភ័យ ចំនួន ០២ គ្រឿង ជូនដល់អធិការដ្ឋាននគរបាលស្រុកកោះកុង ០១ គ្រឿង និងអធិការដ្ឋាននគរបាលស្រុកគិរីសាគរ ០១ គ្រឿង ក្នុងនោះផងដែរ លោកក៏មានប្រសាសន៍ណែនាំឲ្យមានវិធានការក្នុងការថែរក្សារថយនឲ្យបានល្អ និងហ្វឹកហាត់បន្ថែមជំនាញពន្លត់អគ្គីភ័យដល់កម្លាំងនៃអធិការដ្ឋានទាំង ០២ ស្រុក ដើម្បីជួយសង្រ្គោះរាល់គ្រោះថ្នាក់ដែលកើតឡើងដោយអគ្គីភ័យបានទាន់ពេលវេលា។
ថ្ងៃអង្គារ ១២ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ March 29, 2022