/ / /

លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បាននាំយកថវិការចំនួន ៥,៥៦០,០០០ រៀល ជូនដល់គ្រួសារសព លោក រៀម ជា មន្រ្តីចូលនិវត្តន៍ នៃមន្ទីរឧវបន ខេត្តកោះកុង ដែលបានទទួលមរណភាព។

ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពលោក រៀម ជា មន្ត្រីចូលនិវត្តន៍នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ដែលទើបនឹងទទួលមរណភាព មន្ទីរបាននាំយកថវិកាមួយចំនួនដើម្បីប្រគល់ជូនដល់ក្រុមគ្រួសារសពដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី សរុបថវិកាចំនួន ៥,៥៦០,០០០ រៀល ដែលទទួលបានពី÷
1-សមាគមន៍បុគ្គលិកក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចំនួន ៤,០០០,០០០ រៀល
2-លោកប្រធានមន្ទីរ ចំនួន ១,០០០,០០០ រៀល
3-មន្រ្តីទាំងអស់នៃមន្ទីរឧស្សាហ៍កម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ចំនួន ៥៦០,០០០ រៀល ។
ជាបន្តទៅទៀតនេះមន្ទីរក៏សូមគោរព ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញ និងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ សូមអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធី បុណ្យគម្រប់ខួប ០៧ ថ្ងៃនេះអោយបានអធិកអធម និងអនុមោទនាតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ។
ពិធីបុណ្យប្រព្រឹត្តទៅនៅថ្ងៃពសហគឺ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ០៣ : ០០នាទីរសៀល ជួបជុំពុទ្ធបរិស័ទ បងប្អូនញាតិមិត្តជិត ឆ្ងាយ ទាំងអស់ បោះពបទនមស្សការថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល រួចនិមន្តព្រះសង្ឃចំរើន ព្រះបរិត្ត និងសម្តែងធម៌ទេសនា ម៉ោង០៥:០០នាទីល្ងាចអញ្ជើញភ្ញៀវកត្តិយសពិសារភោជនាហារ ។
លុះព្រឹកឡើងថ្ងៃ សុក ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែ មេសា ឆាំ្ន ដដែល និមន្តព្រះសង្ឃរាប់បាត បង្សុកូល វេរភត្តាហារ ប្រគេនដល់ព្រះសង្ឃ ដាឆ្លងជាកិច្ច
បង្ហើយបុណ្យ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

  • ហេង គីមឆន/
    10/03/2026

    នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានដឹកនាំប្រជុំការងារសប្ដាហ៍ទី១ ខែមីនា លើកទិសដៅការងារបន្តសប្តាហ៍ទី២ ខែមីនា  ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យសំណង់ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ចំនួន ៥កន្លែង

  • ហេង គីមឆន/
    10/03/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យសំណង់ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ចំនួន ២កន្លែង របស់លោក ឈុន ដារ៉ា ដែលជាសំណង់ផ្ទះល្វែងមនិងរបស់ឈ្មោះតែ ប៉េងងួន ដែលជាសំណង់ឃ្លាំង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    09/03/2026

    លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុកសហការជាមួយលោកមេឃុំកណ្ដោល និងលោកមេភូមិព្រលាន បានចុះពិនិត្យនិងវាយតម្លៃទីតាំងស្នើសុំអនុញ្ញាតច្បាប់ជីកកិញក្នុងដីកម្មសិទ្ធ