រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារសារពើភ័ណ្ឌផ្លូវជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានចុះ សិក្សាខ្សែផ្លូវអទិភាពសម្រាប់លើកគំរោងជួសជុលបន្ទាន់ឆ្នាំ២០២២ នៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ។

នាថ្ងៃទី 28 ខែមីនា ឆ្នាំ2022 តាមការចង្អុលបង្ហាញរបស់លោកប្រធានមន្ទីរ ក្រុមការងារសិក្សាផ្លូវជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង រួមមាន លោក ម៉ែន ផល្លី ប្រធានការិយាល័យផ្លូវជនបទ និង លោក ពូន សុខហឿន បានចុះសិក្សាស្ថានភាពខូចខាតខ្សែផ្លូវជនបទ ចំនួន 2ខ្សែ​ គឺខ្សែទី1). ផ្លូវនៅក្នុងភូមិកំលត់ ឃុំជីផាត មានប្រវែងសរុប 2,200ម៉ែត្រ ទទឹងខ្នងលើ4ម៉ែត្រ មានលូប្រអប់ចំនួន 1 និងមានសំណងសិល្បៈការ លូប្រអប់ជ្រុង 1ម៉ែត្រ x 2ម៉ែត្រ ចំណុច( PK0+425) និងលូមូលមុខបីចំនួន1 ចំណុច ចំណុច(PK0+866) & ខ្សែផ្លូវទី 2).​ផ្លូវជីផាតទៅកាន់ចំណុចទឹកល្អក់ ដែលមានប្រវែង 2,300ម៉ែត្រ ទទឹងខ្នងលើ 5ម៉ែត្រ មានលូប្រអប់មុខពីរ1 កន្លែងមុខកាត់ 6ម៉ែត្រ x 6ម៉ែត្រ ចំណុច( PK0+409) ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ។

បន្ទាប់ពីបានស្រង់ទិន្នន័យរួច ក្រុមការងារបានលើកគម្រោងខ្សែផ្លូវជួសជុលបន្ទាន់ខាងលើនេះរាយការជូនប្រធានអង្គភាពពនិត្យនិងចាត់អទិភាពសម្រាប់គម្រោងជួសជុលបន្ទាន់ឆ្នាំ ២០២២នេះ៕

អត្ថបទទាក់ទង