អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សហការ ជាមួយអង្គការយូនីសេហ្វ និងមានការសម្របសម្រួលដោយរដ្ឋបាលខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារកុមារ និងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងការរំលោភបំពាន ក្រោមអធិបតីភាពលោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ និងលោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត តំណាងលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ដែលរៀបចំឡើងនៅសាលប្រជុំ (ខ)សាលាខេត្តកោះកុង។
វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ អំពី៖
១.ស្វែងយល់ និងអនុវត្តការកំណត់អត្តសញ្ញាណបឋមលើជនសង្ស័យរងគ្រោះ ជាពិសេសកុមាររងគ្រោះដោយអំពើជួញដូរមនុស្សអំពើហិង្សាការរំលោភបំពាន និងការផ្តល់សេវា
២.ស្វែងយល់ និងអនុវត្តឯកសារចំនួនបី សម្រាប់មន្ត្រីនៅទីតាំងចត្តាឡីស័ក និងអ្នកពាក់ព័ន្ធព្រមទាំងអ្នកដែលកំពុងធ្វើចត្តាឡីស័ក
៣.ស្វែងយល់ពីការគាំទ្រផ្លូវចិត្តដល់អ្នកធ្វើចត្តាឡីស័កជាពិសេសអ្នកដែលរងគ្រោះដោយអំពើជួញដូរមនុស្ស អំពើហិង្សានិងការរំលោភបំពាន។
ថ្ងៃព្រហស្បតិ៍ ៧ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ March 24, 2022