/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ បានសហការជាមួយអង្គការ Save the Children នៃគម្រោងស្ទៀរ (STEER) ចុះបើកវគ្គបណ្តុះបណ្តាលដល់ក្រុមកសិករអ្នកផលិត នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២

កញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោកស្រី វុិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ដោយសហការ និងសម្របសម្រួលពីអង្គការ Save the Children ក្នុងគម្រោងស្ទៀរ (STEER) បានចុះបើកវគ្គបណ្តុះបណ្តាលដល់ក្រុមកសិករអ្នកផលិត មានរយៈពេល ០៤ថ្ងៃ គឺមានលទ្ធផលដូចខាងក្រោម៖

  • ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រុមការងារបានចុះតាមដាន ពិនិត្យការងារដាំដុះដំណាំចេក និងបន្លែ បានចំនួន ០៨គ្រួសារ ស្ថិតនៅក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង
  • ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការពិភាក្សា និងរំលឹកឡើងវិញពីបច្ចេកទេសដាំដុះដំណាំចេកជាលក្ខណៈអាជីវកម្ម ជូនដល់ក្រុមកសិករអ្នកផលិត បានចំនួន ០៣វគ្គ ដែលមានអ្នកចូលរួមសរុបចំនួន ៣៥នាក់ ស្រី ១៩នាក់
  • ថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២២ បានបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការកត់ត្រាបញ្ជីស្នាម សម្រាប់ក្រុមកសិករអ្នកផលិត ជួនដល់ប្រធានក្រុម អនុប្រធានក្រុម និងជំនួយការក្រុម ដែលមានអ្នកចូលរួមសរុបចំនួន ៤២នាក់ ស្រី ១៧នាក់។ កម្មវិធីទាំងនេះធ្វើនៅផ្ទះកសិករ ស្ថិតនៅភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/08/2026

    ប្រជុំពិនិត្យលទ្ធផលការងារ ប្រចាំខែសីហា ឆ្នាំ​២០២៦របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃតាមរយៈប្រព័ន្ធកម្មវិធី Zoom

  • មន្ទីរកិច្ចការនារី/
    26/08/2026

    លោកស្រី សយ សាវឌី ប្រធានការិយាល័យ រដ្ឋបាល-បុគ្គលិក នៃមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ត្រី ២រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការកែទម្រង់រដ្ឋបាល” នៅខេត្តតាកែវ

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោក ផង់ សុផាន់ណា មេឃុំឫស្សី សហការជាមួយលោក ផល សុផាន់ណា អភិបាលរងស្រុកថ្មបាំងបានចុះពិនិត្យនិងណែនាំធ្វើកិច្ចសន្យាដល់ម្ចាស់ទិញលក់អេតចាយឪ្យពិនិត្យមើលឱ្យបានច្បាស់លាស់មុននិងទិញអេតចាយ។ ចំនួន៣ទីតាំង ក្នុងនោះភូមិត្រពាំងឈើត្រាវ ចំនួន១ ទីតាំង និងភូមិគគីរជ្រុំ ចំនួន២ ទីតាំង ។បានធ្វើកិច្ចសន្យាចំនួន២ទីតាំងក្នុងភូមិត្រពាំងឈើត្រាវ១ទីតាំង ក្នុងភូមិគគីរជ្រុំចំនួន១ទីតាំង។ដោយ១ទីតាំងទៀតពុំបានធ្វើកិច្ចសន្យាទេ(ម្ចាស់ទីតាំងមិននៅ)។

  • ហេង គីមឆន/
    26/08/2026

    លោក អ៊ួង សំអឿន ប្រធានផ្នែក និងលោកពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅខាងមុខ សាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃ រដ្ឋបាលខេត្ត ខាងមុខមន្ទីរ អង្គភាព សាលាឃុំ សង្កាត់ក្នុង ស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ចំនួន១៥ ប្រអប់ សំបុត្រ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរសុខាភិបាល ការិយាល័យជំនាញទាំងបួន មន្ទីរពេទ្យបង្អែកខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំងពីរ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព បានចូលរួមវគ្គបណ្ដុះបណ្ដាលភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈនិងប្រព័ន្ធនិម្មិត(zoom)

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    រដ្ឋបាលឃុំថ្មដូនពៅ សហការជាមួយលោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង ចុះបើកប្រអប់សំបុត្រការិយាល័យប្រជាពលរដ្ឋ ក្នុងឃុំថ្មដូនពៅ