រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានរៀបចំកម្មវិធីបោះឆ្នោតស្ទាបស្ទង់មតិ ភ្នែកមហាជន ប្រចាំឆ្នាំលើកទី២

នៅសាលប្រជុំមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានរៀបចំកម្មវិធីបោះឆ្នោតស្ទាបស្ទង់មតិ ភ្នែកមហាជន ប្រចាំឆ្នាំលើកទី២ ដើម្បីចូលរួមចំណែកអនុវត្តនូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានលទ្ធផលជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ រួមទាំងលទ្ធផលល្អប្រសើរ និងមានក្រមសីលធម៌ថ្លៃថ្នូរ ស្របតាមអភិក្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ "ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់" ។
ក្នុងកម្មវីធីនេះដែរដឹកនាំដោយ លោក ចេង លឹមជី អញ្ជើញមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
=======✓✓========
ថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២

អត្ថបទទាក់ទង