រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកកោះកុង បានរៀនចំវគ្គផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីដំណើរការចាប់ផ្តើមរៀបចំ និងកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) នៅថ្នាក់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់

ស្រុកកោះកុង ៖ ព្រឹកថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលស្រុកកោះកុង បានរៀបចំវគ្គផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីដំណើរការចាប់ផ្តើមរៀបចំ និងកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) នៅថ្នាក់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធាន​ក្រុមប្រឹក្សា​ស្រុកកោះកុង និងលោក ណឹម ភិរម្យ អភិបាលរងស្រុក តំណាងលោក អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង និងមានចូលរួមលោកនាយករងសាលាស្រុក ប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំ និងសមាជិក​អចិន្ត្រៃយ៍ គផថ ឃុំទាំងបួន នៃស្រុកកោះកុង សរុបចំនួន ២៤នាក់ ស្រី ០៥នាក់ នៅសាលប្រជុំ​សាលាស្រុកកោះកុង​។​

គោលបំណងនៃវគ្គផ្សព្វផ្សាយនេះរួមមាន៖
១.ទិដ្ឋភាព​ទូទៅនៃសេចក្តីណែនាំបំពេញបន្ថែម
២.ការកែតម្រូវដំណើរការនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ​-សង្កាត់​
៣.ការកែតម្រូវដំណើរការនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល​ក្រុង-ស្រុក
៤.ការកែតម្រូវដំណើរការនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត

អត្ថបទទាក់ទង