លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និង លោកជំទាវ អនុប្រធាន គ ក ស ក ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរកិច្ចការនារីខេត្តកោះកុង បានចូលរួមកម្មវិធីបើកយុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាលើស្រ្តី ដើម្បីវឌ្ឍនភាពសង្គមនិងពិភពលោក” និងការសម្ភោធដាក់ឱ្យប្រើប្រាស់ជាសាធារណៈអំពីមុខងារជំនួយផ្នែកឌីជីថលថ្មី “អេបសុវត្ថិភាពយើង(GBV SafeApp)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី តាមរយៈប្រព័ន្ធអនឡាញ(Zoom) នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកោះកុង។ចន្ទ ១០រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤