ព្រះតេជគុណ ធី អាំភុន ប្រធានកិត្តិយស អនុសាខា និងលោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខា និងសមាជិក ក្រុមការងារកាកបាទក្រហមឃុំប៉ាក់ខ្លង បានចុះសួរសុខទុក្ខ ផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ ផ្តល់ជូនគ្រួសារស្រ្តីសម្រាលកូនក្រីក្រ និងចាស់ជរា ងាយរងគ្រោះសរុប៣២គ្រួសារ រស់នៅចំណុចកោះលយ ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ក្នុងឱកាសនោះ លោក សុខ ភិរម្យ ប្រធានគណៈកម្មាធិកាអនុសាខា បាននាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី ពី ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសចាស់ជរាងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាមួយគ្នានេះក្រុមការងារ ក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា ជនពិការ កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់កន្ត្រាក់ ផ្គររន្ទះ ទឹកជំនន់ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺឆ្លងនានា ព្រមទាំងត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។
សម្ភារដែលអនុសាខាប្រគល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ១០គក្រ គ្រឿងឧបភោគបរិភោគ០១កញ្ចប់ ទឹកសុទ០២យួរ និងថវិកា២០,០០០រៀល។
- សម្រាប់គ្រួសារសម្រាលកូនក្រីក្រ០៣គ្រួសារទទួលបានអង្ក២៥គ.ក ទឹកសុទ្ធ០១កេស មី០១កេស គ្រឿងឧបភោគបរិភោគ០១ ថវិកា១០០,០០០រៀល។
*ក្នុងនោះព្រះតេជគុណ ធី អាំភុន បានជួយជានំបញ្ចុកទទួលប្រជាពលរដ្ឋនិងក្រុមការងារ ចំនួន៥០គីឡូ និងថវិកា១៤០,០០០រៀល
ថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤