សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងខេមរភូមិន្ទ បានចូលរួម ជាមួយអាជ្ញាធរសង្កាត់ និងភូមិស្ទឹងវែង បានអញ្ជើញសំណេះសំណាល នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ចែកជូនដល់គ្រួសារក្រីក្រ និងមានជំងឺប្រចាំកាយចំនួន ០៥គ្រួសារ ដល់ប្រជាពលរដ្ឋ រស់ក្នុងសង្កាត់ស្ទឹងវែង (ក្នុងនោះភូមិស្ទឹងវែង ០២គ្រួសារ និងភូមិព្រែកស្វាយ ០៣គ្រួសារ )។
ថ្ងៃអង្គារ ៥ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ March 22, 2022