រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រី កង សាមឌី សមាជិកក្រុមប្រឹក្សាក្រុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ

ថ្ងៃអង្គារ៍ ៥ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ម៉ោង២:១៥នាទីរសៀល គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រី កង សាមឌី សមាជិកក្រុមប្រឹក្សាក្រុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម:
១.ចុះឈ្មោះអ្នកចូលរួម
២.មតិបើកកិច្ចប្រជុំ និងពិនិត្យកូរ៉ុម
៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំប្រចាំខែ កុម្ភ: ឆ្នាំ ២០២២ របស់ គ.ក.ស.ក ក្រុង
៤.រាយការណ៍ពីស្ថានភាពស្ត្រី យុវវ័យ និងកុមារតាមវិស័យនានារបស់ គ.ក.ស.ក ក្រុង
៥.ពិភាក្សាបញ្ហាផ្សេងៗ
៦.ផែនការបន្ទាប់សម្រាប់ខែ មករា ឆ្នាំ ២០២២
៧.មតិបូករុប និងបិទអង្គប្រជុំ
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង