/ / /

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំដោយ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា រួមដំណើរជាមួយ សមាជិក សមាជិកាគណៈកម្មាធិការសាខា សហការជាមួយអនុសាខា កក្រក ស្រុកស្រែអំបិល មន្ទីរពេទ្យបង្អែកស្រុក បានរៀបចំពិធីសំណេះសំណាល និងផ្តល់អំណោយ មនុស្សធម៌ដល់អ្នករងគ្រោះ ដោយសារមេរោគអេដស៍ ចំនួន៤៥គ្រួសារ មកពីឃុំស្រែអំបិល ឃុំជីខលើ ឃុំបឹងព្រាវ និងឃុំអណ្តូងទឹក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំដោយ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា រួមដំណើរជាមួយ សមាជិក សមាជិកាគណៈកម្មាធិការសាខា សហការជាមួយអនុសាខា កក្រក ស្រុកស្រែអំបិល មន្ទីរពេទ្យបង្អែកស្រុក បានរៀបចំពិធីសំណេះសំណាល និងផ្តល់អំណោយ មនុស្សធម៌ដល់អ្នករងគ្រោះ ដោយសារមេរោគអេដស៍ ចំនួន៤៥គ្រួសារ មកពីឃុំស្រែអំបិល ឃុំជីខលើ ឃុំបឹងព្រាវ និងឃុំអណ្តូងទឹក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

នាឱកាសនោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានលើកឡើង ស្តីពីការងារអេដស៍របស់សាខាដែលបានអនុវត្តកន្លងមក និងបច្ចុប្បន្ននូវសកម្មភាពពហុវិស័យ បើគិតពីការអនុវត្តសកម្មភាព ការជួយទៅដល់អ្នកផ្ទុកមេរោគអេដស៍ដែលកន្លងមកមានការរើសអើងខ្លាំង សូម្បីតែការបរិភោគ ចំណីអាហារ ឬការរស់នៅជាមួយគ្នាក៏មានការភ័យខ្លាចឆ្លងដែរ តែពេលនេះមានការគាំទ្រពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលមានច្បាប់អេដស៍ធ្វើឲ្យសាធារណជនមានការយល់ដឹង ព្រមទាំងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារធ្វើឲ្យជីវភាពរបស់ពួកគេមានភាពប្រសើរឡើង ។
លោកជំទាវប្រធានបានបន្តថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ឈានទៅសម្រេចបានគោលដៅបញ្ចប់បញ្ហាអេដស៍ នៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហម កម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានអំពាវនាវដល់បងប្អូនរួមជាតិ “រួមកម្លាំងគ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍” ហើយក៏សូមអំពាវនាវដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា បន្តចូលរួមគាំទ្រនិងអនុវត្តដោយម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែនទីចង្អុលផ្លូវតែមួយគត់ សម្រាប់ការងារប្រយុទ្ធ ទប់ស្កាត់ ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

សម្ភារដែលសាខាបានឧបត្ថម្ភ ក្នុងម្នាក់ទទួលបាន ៖ អង្ករ ២៥គក្រ មីម៉ាម៉ា១កេស ត្រីខកំប៉ុង១ឡូ អាវយឺត២អាវ ធូបមូស Ranger ២ប្រអប់ ព្រមទាំងថវិកា ៨ម៉ឺនរៀលដូចៗគ្នា។
ដោយឡែកលោកឧកញ៉ា លឹម បុក អនុប្រធានកិត្តិយសអនុសាខា ស្រុកស្រែអំបិល បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន ១០០០ដុល្លារផងដែរ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/09/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយលោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការរងផែនការងារធនធានមនុស្ស និងលោក​វរសេនីយ៍ឯក​ អ៊ុក​ សាលី​ នាយការិយាល័យបុគ្គលិក អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំតម្រង់ទិសអំពីដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦

  • រដ្ឋបាលស្រុកកោះកុង/
    01/09/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោកលោកស្រីមាជិកក្រុមប្រឹក្សាឃុំ បានញ្ជើញចូលរួមជាមួយ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណ:អភិបាលស្រុកកោះកុង បានចុះចែកអំណោយនៅភូមិព្រែកអង្គុញ ។

  • រដ្ឋបាលស្រុកថ្មបាំង/
    01/09/2026

    រដ្ឋបាលឃុំប្រឡាយ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ បើកកិច្ចប្រជុំ ស្តីពីការ ស្រង់សម្រង់នគរបាល និងសហគមន៍

  • រដ្ឋបាលស្រុកបូទុមសាគរ/
    01/09/2026

    លោក ពេជ្រ សិលា អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាព បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះធ្វើរដ្ឋបាល និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីសុខសុវត្ថិភាពទីតាំងរស់នៅប្រមូលផ្តុំ នៅតាមផ្ទះសំណាក់ រីស៊ត នៅក្នុងភូមិសាស្រ្តឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ​ ចំនួន​ ០៦ទីតាំង​

  • ហេង គីមឆន/
    01/09/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ចំនួន ០១ខ្នង ជាផ្ទះលេខរៀងទី១១  ដែលបានផ្ដួចផ្ដើមសាងសង់ជូនគ្រួសារចាស់ជរា ពិការ ខ្វះទីជម្រកឈ្មោះ សេន ណូ  អាយុ៦៥ឆ្នាំ រស់នៅជាមួយកូនស្រីពិការ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    01/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ក្រុមអ្នកសម្របសម្រួល(CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស