រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំស្ដីពីការស្រាយបំភ្លឺរបស់លោក សុខ គឹមហុង តំណាងអ្នកសុំចាក់អាចម៍ដីធ្វើផ្លូវនៅភូមិ៣ ឃុំប៉ាក់ខ្លង

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំស្ដីពីការស្រាយបំភ្លឺរបស់លោក សុខ គឹមហុង តំណាងអ្នកសុំចាក់អាចម៍ដីធ្វើផ្លូវនៅភូមិ៣ ឃុំប៉ាក់ខ្លង ក្រោយពីបានពិនិត្យផ្ទៀងផ្ទាត់លើឯកសារ និងមានការស្រាយបំភ្លឺរបស់តំណាងអ្នកសុំធ្វើផ្លូវ និងក្រុមការងារបានចុះពិនិត្យកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឃើញថាការចាក់ដីធ្វើផ្លូវនេះ គឺមិនប៉ះពាល់ចំណីព្រែក និងដីរបស់ឯកជនណាមួយឡើយ ពីព្រោះដីនេះជាដីស្រែបង្គាចាស់មានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ក.ក ០០៥៦៦៩ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ របស់ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង មានកិច្ចសន្យាព្រមព្រៀងគ្នារវាងម្ចាស់ដីនិងម្ចាស់ដីទាំង៦នាក់ ដែលមានការទួលស្គាល់ និងចុះហត្ថលេខារបស់លោក រស់ សារិន មេភូមិ៣ ចុះថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២២ និង ក្រោយពីការចាក់អាចម៌ដីធ្វើផ្លូវនេះរួចរាល់ហើយ លោកនិងប្រគល់ជូនដល់អាជ្ញាធរភូមិ ឃុំ ស្រុកដើម្បីបំរើជាប្រយោជន៍សាធារណ:ជូនប្រជាពលរដ្ឋទូទៅប្រើប្រាស់។
ទីតាំងប្រជុំនៅការិយាល័យច្រកចេញចូលតែមួយស្រុក
ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២
វេលាម៉ោង ៩.០០នាទីព្រឹក

អត្ថបទទាក់ទង