ថ្ងៃសុក្រ ១ រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ២៥៦៥
ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ លោក ម៉ុត សុខា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចូលរួមសហការជាមួយមន្ទីរជំនាញ និងមន្ត្រីនៃរដ្ឋបាលខេត្ត ក្នុងការចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្រ្តបែងចែកវត្ថុរាវ(ប្រេងឥន្ធនៈ)របស់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចំនួន៣ កន្លែង ដើម្បីធានាឲ្យផលប្រយោជន៍ រវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ ថែមទាំងទប់ស្កាត់រាល់បទល្មើសនៃការកេងបន្លំខ្នាតឧបករណ៍មាត្រាសាស្រ្ត ស្ថិតក្នុងក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#