ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយ លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំជ្រោយប្រស់ ដើម្បីពនិត្យ និងសម្រេចលើការងារមួយចំនួន និងរបាយការណ៍ប្រចាំខែមីនា របស់រដ្ឋបាលឃុំ និងដាក់ទិសដៅការងារបន្តសម្រាប់ខែមេសា ឆ្នាំ២០២២ របស់រដ្ឋបាលឃុំជ្រោយប្រស់ ។សមាសភាពចូលរួមមានលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ប៉ុស្តិ៍សុខភាពឃុំ និងមេភូមិទាំង២ សរុបចំនួន ១០នាក់ ស្រី ០២នាក់ នៅសាលាឃុំជ្រោយប្រស់ ។
ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់