រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស និងលោកជំទាវ បានឧបត្ថម្ភម៉ាស៊ីនពន្លត់អគ្គិភ័យចល័តខេវ្វាយអឺ(K-Fire)ជូនដល់រដ្ឋបាលស្រុកគិរីសាគរដើម្បីប្រើប្រាស់ជាគុណប្រយោជន៍ដ៏សំខាន់ និងចាំបាច់ក្នុងការទប់ស្កាត់ហានិភ័យនៅក្នុងមូលដ្ឋាន

ដោយមានការយកចិត្តទុកដាក់ពីលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានកៀគរសប្បុរសជនឧបត្ថម្ភម៉ាស៊ីនពន្លត់អគ្គិភ័យចល័តខេវ្វាយអឺ(K-Fire) ប្រើម៉ាស៊ីន11Hp បាញ់៨០ម៉ែត្រ ទឹក៤២m3/h ប្រើដេបញ្ឆេះ នឹងទាញកន្ទាក់ មានដុំសាកអាគុយអូតូ ព្រមទាំងបើកទឹកអូតូ ជូនដល់រដ្ឋបាលស្រុកដើម្បីប្រើប្រាស់ជាគុណប្រយោជន៍ដ៏សំខាន់ និងចាំបាច់ក្នុងការទប់ស្កាត់ហានិភ័យនៅក្នុងមូលដ្ឋាន ឧបត្ថម្ភដោយឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ និងលោកជំទាវ ៕
រដ្ឋបាលស្រុកគិរីសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពមនុស្សធម៌ និងសូមប្រសិទ្ធពរ បវរសួស្ដី ជូនចំពោះ លោកឧកញ៉ា និងលោកជំទាវព្រមទាំងក្រុមគ្រួសារ បានជួបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាឡើយ ៕
…………………………………………………………..

ប្រភព យ៉ាង រិទ្ធីរ៉ា
ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
March 17, 2022

អត្ថបទទាក់ទង