លោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរងស្រុកមណ្ឌលសីមា តំណាងលោកអភិបាលស្រុក បានជួបពិភាក្សាជាមួយក្រុមការងារអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងក្រុមការងារថ្នាក់ខេត្ត ដើម្បីពិនិត្យសំបុត្របញ្ជាក់កំណើតរបស់ឈ្មោះ សុខ សុវណ្ណ ដែលបានពិនិត្យឃើញភាពមិនប្រក្រតីនៅក្នុងសៀវភៅអត្រានុកូលដ្ឋានបញ្ជាក់កំណើតលេខ ០២/២០១៥ ត្រង់បញ្ជីលេខ ១០១ ដែលបានដែលចុះបញ្ជីនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២
វេលាម៉ោង១៤:០០នាទីរសៀល