ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២
បានអញ្ជើញ លោក យិន ហន មុខរបររកស៊ី ចូលមកបំភ្លឺករណីវិវាទដីធ្លី តាមពាក្យបណ្តឹងរបស់ លោក នួន ប៉ាត់ ស្នើសុំឱ្យមន្ទីរជួយអន្តរាគមន៍ និងសម្របសម្រួលរកដំណោះស្រាយករណីដីទំនាស់នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដឹកនាំដោយ លោក សួន ភិរម្យ អនុប្រធានមន្ទីរ ជាប្រធានប្រតិភូ និងមន្ត្រីក្រោមឱវាទ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកោះកុង នៅសាលប្រជុំមន្ទីរ ។