រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថវិកបេឡាមរណសង្គ្រោះ ថវិកាសប្បុរសជន ប្រគល់ជូនដល់គ្រួសារនៃសពលោក ប៉ែន វណ្ណា (និវត្តន៍ជន)ជាសមាជិកស អ ក នៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោកឧ.ត្រី ទេព វណ្ឌី សមាជិកគណៈកម្មាធិការ ស អ ក ខេត្ត ដំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋានស អ កខេត្តកោះកុង អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត ប្រធាន អនុប្រធានគណៈកម្មាធិការស អ កស្រុកមណ្ឌលសីមា ប្រធានកិត្តិយសស អ កឃុំប៉ាក់ខ្លង និងប្រធាន សាខាស អ កឃុំប៉ាក់ខ្លង បាននាំយកថវិកបេឡាមរណសង្គ្រោះចំនួន ៤,០០០,០០០ រៀល។ ថវិកាសប្បុរសជនសរុបចំនួន ៧០០,០០០រៀល ថវិកាលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិតិយស ស អ កខេត្ដកោះកុងបានឧបត្ថម្ភថវិកាចំនួន ៥០០,០០០ រៀល និងឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណកម្មាធិការស អ កខេត្តកោះកុងបានឧបត្ថម្ភអង្ករចំនួន ០២បាវតូច ទឹកត្រី ១កេស ទឹកស៊ីអុីវ ១កេសនិងមី ១កេសតូច ព្រមទាំងថវិកាប្រធាន អនុប្រធានស អ កខេត្តចំនួន ២៥០,០០០រៀល ប្រគល់ជូនដល់គ្រួសារនៃសពលោក ប៉ែន វណ្ណា (និវត្តន៍ជន)ជាសមាជិកស អ កនៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ថ្ងៃអាទិត្យ ១១ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ March 13, 2022

អត្ថបទទាក់ទង