រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា សូវី អភិបាលស្រុក និងជាប្រធាន​ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុកកោះកុង​បានដឹកនាំកិច្ចប្រជុំ ដើម្បីការណែនាំពីការប្រមូលបញ្ហា និងតម្រូវការអាទិភាពនៅតាមមូលដ្ឋាន សម្រាប់រៀបចំផែនការកម្មវិធី៣ឆ្នាំរំកិល របស់រដ្ឋបាលស្រុកកោះកុង ២០២៣-២០២៥

ស្រុកកោះកុង ៖ ថ្ងៃសុក្រ ៩ កើត ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ លោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង និងជាប្រធាន​ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុកកោះកុង​បានដឹកនាំកិច្ចប្រជុំ ដើម្បីការណែនាំពីការប្រមូលបញ្ហា និងតម្រូវការអាទិភាពនៅតាមមូលដ្ឋាន សម្រាប់រៀបចំផែនការកម្មវិធី៣ឆ្នាំរំកិល របស់រដ្ឋបាលស្រុកកោះកុង ២០២៣-២០២៥ នៅសាលប្រជុំសាលាស្រុកកោះកុង ។

សមាសភាពចូលរួម​លោកអនុប្រធាន លោក លោកស្រីសមាជិកក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងលោក លោកស្រីមេឃុំ​ទាំង៤ នៃស្រុកកោះកុង​។​

អត្ថបទទាក់ទង