លោកស្រី ទួត ហាទីម៉ា អភិបាលស្ដីទី បានចូលរួមជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ស្ដីពីការផ្ទៀងផ្ទាត់ទិន្នន័យជនមានពិការភាពចាក់វ៉ាក់សាំងកូវីដ-១៩ ដល់មន្ត្រីទទួលបន្ទុកក្រុង ស្រុកទាំង៧ និងឃុំ សង្កាត់ទាំង២៩ ដោយមានការសម្របសម្រួលពីមន្រ្ដីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង និងមានការចូលរួម លោកស្រីប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម លោកជំទប់១ឃុំកោះស្ដេច ស្មៀនឃុំកោះស្ដេច សមាជិកក្រុមប្រឹក្សាឃុំភ្ញីមាស និងឃុំព្រែកខ្សាច់ នៅសាលប្រជុំសាលាស្រុកគិរីសាគរ សមាសភាពចូលរួម ០៧នាក់ ស្រី ០៣នាក់។
===================
ថ្ងៃព្រហស្បតិ៍ ៨ កើត ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២
March 10, 2022