ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២
លោក អុី ម៉េងលាង ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំការពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក លោកនាយរងខណ្ឌរដ្ឋបាលជលផលកោះកុង នាយ នាយរងផ្នែករដ្ឋបាលជលផលពាមក្រសោប នាយ នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ និងនាយសង្កាត់រដ្ឋបាលជលផលស្រែអំបិល នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង