រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ក្រូច បូរីសីហា អភិបាលរងស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីសំណើសូមពិនិត្យ និងដោះស្រាយពាក់ព័ន្ធ មកប្រជុំពិភាក្សាសម្របសម្រួលដោយចុះពិនិត្យ និងវាស់វែងជាក់ស្ដែងដល់ទីតាំងដី មានការភ័នច្រឡំព្រំប្រទល់ដីគ្នា

លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីសំណើសូមពិនិត្យ និងដោះស្រាយពាក់ព័ន្ធ លិខិតលេខ ៥០៥/១៩ ល.ឆ.ត.ប.អ.ប.ព របស់អង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ដែលមានទំនាស់ដីធ្លី ជាយូរមកហើយ តែឥឡូវអាជ្ញាធរស្រុក បានអញ្ជើញភាគីពាក់ព័ន្ធ និងអាជ្ញាធរឃុំថ្មស មកប្រជុំពិភាក្សាសម្របសម្រួលដោយចុះពិនិត្យ និងវាស់វែងជាក់ស្ដែងដល់ទីតាំងដី មានការភ័នច្រឡំព្រំប្រទល់ដីគ្នា ក្រោមពីការសម្របសម្រួលមកម្ចាស់ដីបានព្រមព្រៀងគ្នាតាមគំនូសបង្ហាញទីតាំងដីរៀងៗខ្លួន បញ្ចប់នៅវេលាម៉ោង ៦:៤៥នាទីយប់ ស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

អត្ថបទទាក់ទង