លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវបេតុងអាមេ ទទឹង ១.៥ម៉ែត្រ ប្រវែង ៦,០០០ម៉ែត្រ ចាប់ពីវត្តកោះកាពិ ទៅកាន់ចំណុច ឡាំដាំ ក្នុងភូមិទី១ ឃុំកោះកាពិ ស្រុកកោះកុង ដែលបានផ្ដួចផ្ដើមកសាងដោយ ព្រះចៅអធិការវត្តសុវណ្ណបព៌ត ហៅវត្តកោះកាពិ ឧបត្ថម្ភគាំទ្រការកសាងដោយលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង រួមនិងសប្បុរសជនក្នុងស្រុក និងក្រៅស្រុកជាច្រើននាក់។
ថ្ងៃអាទិត្យ ៤ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ March 6, 2022