ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ "សមភាពយេនឌ័រថ្ងៃនេះ ដេីម្បីចីរភាពនាពេលអនាគត" ។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងលោកជំទាវ ទេព បុប្ផា ប្រសិទ្ធ និងលោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី តាមប្រព័ន្ធ Zoom Cloud Meeting ។
រៀបចំដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានវានុវត្តន៍។
=======✓✓=======
រសៀលថ្ងៃសុក្រ ២ កើត ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ។