ថ្ងៃសុក្រ ២ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២លោក អាយ សុភីរិទ្ធិ៍ ប្រធានការិយាល័យភូមិបាលក្រុង និងលោក ម៉ុត សុខា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុង បានសហការជាមួយ មេភូមិ និងក្រុមប្រឹក្សាសង្កាត់ បានចុះពិនិត្យសំណង់ដែលបានសាងសង់រំលោភលើចំណីផ្លូវ ស្ថិតនៅ សង្កាត់ដងទង់ និងសង្កាត់ស្មាច់មានជ័យ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#