រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៊ន ប៉េងលី និងលោកស្រី ស៊ុន រ៉ូស៊ីម៉ា អាជីវករលក់គ្រឿងសមុទ្រ បានបរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីចូលរួមគាំទ្រសកម្មភាពមនុស្សធម៌របស់សាខា

លោក ប៊ន ប៉េងលី និងលោកស្រី ស៊ុន រ៉ូស៊ីម៉ា អាជីវករលក់គ្រឿងសមុទ្រ បានបរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីចូលរួមគាំទ្រសកម្មភាពមនុស្សធម៌របស់សាខា។

សាខា កក្រក ខេត្តកោះកុង៖ ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងដោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ បានទទួលស្វាគមន៍ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ប៊ន ប៉េងលី និងលោកស្រី ស៊ុន រ៉ូស៊ីម៉ា អាជីវករលក់គ្រឿងសមុទ្រ បានបរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីបន្តសកម្មភាពផ្តល់សេវាកម្មមនុស្សធម៌ស្របតាមគោលការណ៍គ្រឹះទាំង៧ និងវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

តាមរយៈថវិកាបរិច្ចាគនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង នឹងយកចិត្តទុក្ខដាក់ប្រេីប្រាស់ ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ ឲ្យមានប្រសិទ្ធភាពបំផុត ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ។

គណៈកិត្តិយស គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមជូនពរជ័យដល់លោក ប៊ន ប៉េងលី និងលោកស្រី ស៊ុន រ៉ូស៊ីម៉ា និងក្រុមគ្រួសារ បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង