នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានដឹកនាំចូលរួមពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ និងជូនគ្រឿងឥស្សរិយយស ដល់យោធិននៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ ឆ្នាំ២០២៤ ជូននាយទាហាន កងរាជអាវុធហត្ថខេត្តកោះកុង តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង( Video conference ) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សមាសភាពចូលរួម÷ មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុបចំនួន៨១នាក់(យោធិនត្រូវចូលនិវត្តន៍មានចំនួន០៨រូប)។
សូមបញ្ជាក់: ពិធីបំពាក់សក្ដិ និងជូនគ្រឿងឥស្សរិយយស់ដល់យោធិនចូលនិវត្តន៍ បានប្រារព្ធធ្វើឡើងនៅសាលធំ បន្ទាប់មកទើបចូលរួមនៅសាល Conferenceបន្ត។
ថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ September 26, 2024