/ / /

រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៣៣ ឆ្នាំទី៣ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោកស្រី​ សុខ​ វណ្ណដេត​ ប្រធានក្រុមប្រឹក្សាស្រុក​

រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៣៣ ឆ្នាំទី៣ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោកស្រី​ សុខ​ វណ្ណដេត​ ប្រធានក្រុមប្រឹក្សាស្រុក​ ក្នុងនោះដែរក៏មានការចូលរួមពី​ លោក​ លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក​ លោក​ ទួន ឱទី អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ លោកមេឃុំកោះស្ដេច លោកមេឃុំព្រែកខ្សាច់ លោកជំទប់១ឃុំភ្ញីមាស លោកប្រធានសហគមន៍នេសាទសម្រស់កោះស្ដេច លោកអនុប្រធានមណ្ឌលសុខភាពគិរីសាគរ ស្មៀនឃុំទាំងបី លោកនាយកវិទ្យាល័យកោះស្ដេច លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន និងមន្ត្រីការិយាល័យសាលាស្រុក​ ចំពោះរបៀបវារ:រួមមាន៖

១.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី៣២ ឆ្នាំទី៣​ អាណត្តិទី​៣ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
២.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ របាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកគិរីសាគរ
៣.ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
៤.ពិភាក្សាលេីបញ្ហាប្រឈម​ និងផ្តល់ដំណោះស្រាយ
៥.សេចក្ដីផ្សេងៗ
…………………………………………………………..
ថ្ងៃពុធ ១៤ រោច ខែមាឃ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល
March 2, 2022

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    13/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ដែលបានជួយឧបត្ថម្ភ​ រថយន្តមួយគ្រឿងសម្រាប់ជាមធ្យោបាយធ្វើដំណើរ ទៅមក​ ការស្នាក់នៅ និងហូបចុកចំនួន២ថ្ងៃ​ ព្រមទាំងឧបត្ថម្ភបច្ច័យបន្ថែមចំនួន​ម្នាក់៥០,០០០៛​ សរុបថវិកាចំនួន​ ១,០០០,០០០ រៀលគត់ (មួយលានរៀលគត់) បន្ថែមទៀត​ សម្រាប់ការអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាលជា មួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១១

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    13/08/2026

    លោក​ស្រី​ រិន គន្ធា​ អភិបាល​រង​ស្រុក​មណ្ឌលសីមា និងលោក​ រាជ​ និមល​ ប្រធាន​ការិ.អប់រំ​ យុវជន​ និង​កីឡា​ បានទទួល​ស្វាគមន៍​ ដំណើរ​ទស្សនកិច្ចសិក្សា ដក​ស្រង់​ផ្លាបទពិសោធន៍​ក្នុង​តំបន់​៣ (គ.វ.​អ) ដែលមានប្រតិភូ​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ ខេត្ត​ពោធិ៍សាត់​ ខេត្ត​បាត់ដំបង​ ខេត្ត​ប៉ៃលិន​ និង​ខេត្ត​កោះកុង​ នៅ​សាលាបឋមសិក្សាមណ្ឌលសីមារាម

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    13/08/2026

    លោក​ស្រី​ រិន គន្ធា​ អភិបាល​រង​ស្រុក​មណ្ឌលសីមា បាន​ដឹកនាំ​ប្រធាន​ការិ.អប់រំ​ យុវជន​ និង​កីឡា​ លោក​មេឃុំ​ប៉ាក់​ខ្លង​ លោកស្រី​ អ៊ុក ចំរើន​ ប្រធាន​ស្ដីទី​មណ្ឌល​សុខភាព​ប៉ាក់ខ្លង ចូលរួម​ទទួល​ស្វាគមន៍​ ដំណើរ​ទស្សនកិច្ចសិក្សា ដក​ស្រង់​ផ្លាបទពិសោធន៍​ក្នុង​តំបន់​៣ (គ.វ.​អ) ដែលមានប្រតិភូ​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ ខេត្ត​ពោធិ៍សាត់​ ខេត្ត​បាត់ដំបង​ ខេត្ត​ប៉ៃលិន​ និង​ខេត្ត​កោះកុង​ នៅសាលាបឋមសិក្សាប៉ាក់ខ្លង ដែល​ប្រតិភូ​ដឹកនាំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ដក​ស្រង់​បទពិសោធន៍​នេះ​ ដោយ​ឯកឧត្តម​ គិត​ច័ន្ទ សីហា​ គ្រូ​បង្គោល​ប្រចាំ​តំបន់​៣ (គ.វ.អ)

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    13/08/2026

    លោកស្រី​ អ៊ូ​ សុភ័ក្រ្ត​ ប្រធានអង្គភាពលទ្ធកម្ម​ស្រុកមណ្ឌលសីមា លោកស្រី​ ធន​ ស៉ីវលីន​ អនុប្រធានការិ.រដ្ឋបាល​ និងហិរញ្ញវត្ថុ​ ស្មៀនឃុំ​ និងជំនួយការហិរញ្ញវត្ថុឃុំទាំងបី​ បានចូលរួមកិច្ចប្រជុំប្រមូលធាតុចូលលេីការរៀបចំក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋបាលរាជធានី-ខេត្ត​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/08/2026

    លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានធ្វើបទបង្ហាញ ស្ដីពី ការដាក់ចេញនូវសូចនាករសំខាន់ៗមួយចំនួន ដើម្បីធ្វើឱ្យការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធិផល និងសុវត្ថិភាព ដើម្បីជាចំណេះដឹងសម្រាប់ផ្នែកនីមួយៗ។

  • ហេង គីមឆន/
    13/08/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអភិមង្គលាភិរម្យដ៏វិសេសវិសាលនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិសង្គហបណ្ឌិត ដែល នឹងឈានចូលមកដល់នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ