រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុង រំដេង មន្ត្រីប្រចាំការតំណាងអោយលោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក បាននាំយកអំណោយទៅអោយក្រុមគ្រួសារលោកស្រី គា គីម អាយុ ៤១ ឆ្នាំ និងលោក សួ កុកម៉េង

លោកស្រី សុង រំដេង មន្ត្រីប្រចាំការតំណាងអោយលោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមស្រុកមណ្ឌលសីមា បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ទៅអោយក្រុមគ្រួសារលោកស្រី គា គីម អាយុ ៤១ ឆ្នាំ និងលោក សួ កុកម៉េង អាយុ ៤៥ ឆ្នាំ មានមុខរបរជាងម៉ាស៊ីន និងចិញ្ចឹមបង្គារ រស់នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា សំភារៈមានដូចជាទឹកសុទ្ធអង្គបូរូ១កេស មីម៉ាម៉ា១កេស អង្ក២៥គីឡូក្រាម ត្រីខ១ដុំអាវយឺតចំនួន០២ និងថវិកា ៨០,០០០ រៀល។
ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២
វេលាម៉ោង១០ៈ៣០នាទីព្រឹក

អត្ថបទទាក់ទង